ព័ត៌មានសន្តិសុខសង្គម

ចាក់សោទុកដាក់ផាស្អេបមុខផ្ទះ ព្រឹកឡើងត្រូវចោរលួចយកទៅបាត់!

ភ្នំពេញ៖បុរសម្នាក់បានយកផាស្អេបដាក់មុខផ្ទះចាក់សោយ៉ាងប្រុងប្រយ័ត្នលុះព្រឹកឡើងត្រូវចោរលួចយកទៅបាត់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះជឿន អឿន ហៅសាយអាយុ៣៣ឆ្នាំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ផាស្អេបដែលចោរលួចយកទៅបាត់នោះ ពណ៌សផ្លាកលេខភ្នំពេញ1IO-1957 ។ជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនមានហេតុការណ៍កើតឡើងខ្លួនបានចតផាស្អេបទុកនៅមុខផ្ទះដោយចាក់សោយ៉ាងប្រុងប្រយ័ត្ន។លុះព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាស្រាប់តែមានចោរលួចយកទៅបាត់។
ក្រោយពីជនមិនស្គាល់អត្តសញ្ញាណលួចយកផាស្អេបទៅបាត់ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសំរោងក្រោមដើម្បីសុំឱ្យជួយស្រាវជ្រាវរកព្រោះជាមធ្យោបាយប្រកបរបរចិញ្ចឹមជីវិតគ្រួសាររាល់ថ្ងៃ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *