ព័ត៌មានសន្តិសុខសង្គម

ឃុំខ្លួនកូនប្រុស ចាប់រំលោភសេពសន្ទវៈម្ដាយបង្កើតនៅស្រុកស្នួល ខេត្តក្រចេះ!

ក្រចេះ៖នគរបាលស្រុកស្នួលបានចាប់បុរសជាកូនបង្កើតម្នាក់ដែលចាប់រំលោភសេពសន្ទវៈលើម្តាយរបស់ខ្លួនរហូតបានសម្រេចហើយបញ្ជូនទៅតុលការឃុំខ្លួនកាលពីថ្ងៃទី៣០ ខែតុលា។
មន្ត្រីនគរបាលស្រុកស្នួលបានឱ្យដឹងថា កាលពីថ្ងៃ២៨ ខែតុលាបន្ទាប់ពីទទួលបណ្តឹងពីស្ត្រីជាម្តាយអាយុ៥៣ឆ្នាំនៅភូមិព្រែកក្តី ស្រុកស្នួល ខេត្តក្រចេះរួចមកនគរបាលបានចុះស្រាវជ្រាវចាប់ជនសង្ស័យតែម្តង។មុនកើតហេតុជនល្មើសឈ្មោះ អ៊ីនកំសត់ អាយុ២៧ឆ្នាំកំពុងតែជក់ថ្នាំញៀនតែម្នាក់ងនៅលើផ្ទះ។
ឃើញដូចនេះម្តាយបានហាមកូនតែកូនមិនស្តាប់ ហើយម្តាយបានរៀបចំដាំបាយឱ្យហូប។ ភ្លាមៗ នោះស្រាប់តែកូនជាជនសង្ស័យ ស្ទុះមកចាប់ម្តាយផ្តួលហើយបានសម្រាតខោអាវរបស់គាត់ចេញអស់។ពេលនោះម្តាយខំរើបម្រាស់ស្រែកឱ្យអ្នកជិតខាងជួយតែកូនរូបនោះបានយកអាវមកខ្ទប់មាត់ម្តាយមិនឱ្យស្រែកហើយក៏រំលោភសេពសន្ទវៈរហូតបានសម្រេចរួចរត់គេចខ្លួន បាត់។
ក្រោយពីនោះសមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវ រហូតចាប់បានជនសង្ស័យជាកូននិងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនហើយក៏ធ្លាប់ជាប់ពន្ឋនាគារផងដែរ។ជនសង្ស័យត្រូវបាន នគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីហើយក៏បានឃុំខ្លួនរង់ចាំសវនាការពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *