ព័ត៌មានជាតិ

ក្រុមប្រឹក្សាខណ្ឌឬស្សីកែវ អាណត្តិទី៣បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤១ក្រោមអធិបតីភាពលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សា និងលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ!

(ភ្នំពេញ) នាថ្ងៃចន្ទ ៧ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨ និង៣០នាទីព្រឹក ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤១ ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ និង លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នៅសាលប្រជុំB សាលាខណ្ឌប្ញស្សីកែវ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ធុយ សុខន និង លោកជំទាវ ចាន់ នីឡា សមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ , លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ លោក លោកស្រី អភិបាលរងខណ្ឌ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលខណ្ឌ , លោកអធិការរងនគរបាលខណ្ឌ , លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ , លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យនៃរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ , លោកប្រធានការិ.ប្រជាពលរដ្ឋខណ្ឌ , លោកប្រធានសាខាពន្ធដារខណ្ឌ , តំណាងអគ្គិសនីកម្ពុជា , តំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ , លោកប្រធានការិយាល័យស្រុកប្រតិបត្តិមេគង្គ , ក្រុមលេខាធិការ , លោក លោកស្រីប្រធានក្រុមប្រឹក្សាសង្កាត់ លោកប្រធានសណ្ដាប់ធ្នាប់ខណ្ឌ និងតំណាងប្រជាពលរដ្ឋទាំង៧សង្កាត់ សរុបចំនួន ៦០ នាក់។
កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈចំនួន ០៥ មានដូចខាងក្រោម ៖
១- ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤០ (កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២) របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ ។
២- ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២២របស់រដ្ឋបាលខណ្ឌ ប្ញស្សីកែវ។
៣-ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង ស្ដីពីការបែងចែកតួនាទី និងភារកិច្ច របស់គណៈអភិបាលខណ្ឌប្ញស្សីកែវ ។
៤-ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការប្រចាំខែតុលា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ។
៥-បញ្ហាផ្សេងៗ (បើមាន)។
កិច្ចប្រជុំនេះ បានបញ្ចប់ នៅវេលាម៉ោង០៩ និង៤០ នាទីព្រឹក ប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលបំផុត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *