ស្វាយរៀង៖ក្មេងស្រីម្នាក់បានស្លាប់និង៣នាក់ទៀតរងរបួសពេលនាំគ្នារត់តោងលេងទ្វាររបងដែករបស់អ្នកជិតខាង ហើយត្រូវទ្វារដែករលំសង្កត់ពីលើ។ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាបខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី២២ ខែមីនាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ក្មេងស្រីដែលស្លាប់ឈ្មោះ ឃិន ធីតា អាយុ៨ឆ្នាំជាសិស្សឪពុកឈ្មោះ ឆាយ ចាន់លី អាយុ៣៩ឆ្នាំម្ដាយឈ្មោះ ប្រាក់ ស៊ីនួន អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ក្មេងស្រីរងរបួសឈ្មោះ ចិត្រ សុខនីសាអាយុ៩ឆ្នាំ សិស្ស-ឈ្មោះ ចិត្រ ពិសិដ្ឋ ភេទប្រុស អាយុ២ឆ្នាំរបួសនិងឈ្មោះ វីរទេពី ភេទស្រី អាយុ៧ឆ្នាំ សិស្សរបួស។
ក្រុមគ្រួសារបានឱ្យដឹងថា៖មុនកើតហេតុ ក្មេងប្រុសស្រីទាំង៤នាក់បាននាំគ្នារត់ប្រឡែងគ្នាលេងនៅក្បែររបងផ្ទះអ្នកភូមិឈ្មោះឡឹក ចិត្រភេទប្រុស អាយុ៣៥ឆ្នាំ។ពេលនោះពួកគេក៏បានឡើងតោងទ្វាររបងលេងស្រាប់តែទ្វាររបងរលំសង្កត់ទាំង៤នាក់ឱ្យរបួស៣នាក់និង ក្មេងស្រីអាយុ៨ឆ្នាំម្នាក់បានស្លាប់ ៕