ព័ត៌មានសន្តិសុខសង្គម

បញ្ជូនស្ត្រីវៀតណាមនិងខ្មែរ ទិញត្រីពីរអ្នកឆក់ទៅតុលាការ


កំពង់ឆ្នាំង៖សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីវៀតណាមម្នាក់និងបុរសខ្មែរម្នាក់ពាក់ព័ន្ធសមគំនិតទិញត្រីពីអ្នកប្រើឧបករណ៍ឆក់ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
មន្ត្រីជលផលបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៣០ ខែមីនាឆ្នាំ២០២២ កម្លាំងនគរបាលក្រុងកំពង់ឆ្នាំង បានប្រគល់ជនសង្ស័យ២នាក់ឱ្យទៅអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបនិងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង។
ជនសង្ស័យ២នាក់ឈ្មោះចាំង ធីហឿង ភេទស្រីអាយុ៤១ឆ្នាំជនជាតិវៀតណាម នៅភូមិចុងកោះឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនិងឈ្មោះកែវបូរ៉ា ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិខ្មែរនៅភូមិស្លត ឃុំផ្លវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ពួកគេសមគំនិតទិញត្រីពីអ្នកឆក់និងលក់អាំងវ៉ិចទ័រជាឧបករណ៍សម្រាប់ឆក់បំផ្លាញត្រីធម្មជាតិ។ទាំង២នាក់ត្រូវផ្នែកជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *