ព័ត៌មានសន្តិសុខសង្គម

ស្គាល់តាមទូរសព្ទនិងស្រឡាញ់គ្នាជាង១ឆ្នាំ ខាងប្រុសបោកយកម៉ូតូទៅបាត់!

ភ្នំពេញ៖គូសង្សារបានស្គាល់តាមទូរសព្ទនិងស្រឡាញ់គ្នាជាង១ឆ្នាំខាងប្រុសនាំចូលផ្សារទិញខោអាវបញ្ឆោតឱ្យនាងអង្គុយចាំក៏យកម៉ូតូខាងស្រីម៉ាកហុងដាឌ្រីមជិះចេញទៅបាត់។
ហេតុការណ៍ខាងលើបង្កឱ្យមានការភ្ញាក់ផ្អើលនៅផ្សារឯករាជ្យ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ នគរបាលប៉ុស្តិ៍ចោមចៅទី១បានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះឡុង ថុនា អាយុ២៧ឆ្នាំនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ចំណែកជនសង្ស័យមិនស្គាល់សាវតាទេបានត្រឹមស្គាល់ឈ្មោះ ម៉ៅ អាយុ២៨ឆ្នាំដោយអះអាងថាជាមន្ត្រីនគរបាលនៅស្រុកស្អាងខេត្តកណ្តាល។
ម៉ូតូដែលបាត់នោះម៉ាកហុងដាឌ្រីមឆ្នាំ២០២០មិនចាំផ្លាកលេខព្រោះខ្ចីម្តាយមីងជិះ។នៅក្រោមកែបម៉ូតូមានទូរសព្ទOPPO ១គ្រឿង-លុយជាង១០០ដុល្លារ-និងឯកសារមួយចំនួន។មុនកើតហេតុបុរសសង្សារបាននាំនាងចូលផ្សារទិញសម្លៀកបំពាក់។ដល់តូបលក់ខោអាវក៏ឱ្យនាងរង់ចាំមួយភ្លែតព្រោះមេហៅទៅជួប។ដោយទុកចិត្តនាងក៏ឱ្យទៅហើយបុរសនោះក៏ចេញយកម៉ូតូពីកន្លែងផ្ញើជិះទៅបាត់ឈឹង។
នាងចាំបាត់ៗជិត៣ម៉ោងទូរសព្ទខលក៏មិនចូលរហូតដល់រសៀលថ្ងៃដដែលនាងសម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ឱ្យជួយស្រាវជ្រាវជុំវិញករណីឆបោកខាងលើនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *