ភ្នំពេញ:បុរសស្ត្រី២នាក់នាំគ្នាចូលផ្ទះសំណាក់មួយកន្លែងខណ:កំពុងល្អូកល្អិនជាមួយគ្នាស្រាប់តែត្រូវបុរសម្នាក់ទៀតអះអាងថាជាប្ដីចូលទៅទាន់ផ្អើលតែម្ដង។ករណីនេះបានកើតឡើងនៅក្នុងផ្ទះសំណាក់មួយកន្លែងស្ថិតតាមបណ្ដោយផ្លូវលេខ៦៣សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០។
ប្រភពពីបុរសជាប្ដី បានឱ្យដឹងថា ប្រពន្ធគាត់ បានលួចទាក់ទងជាមួយប្រុសផ្សេងច្រើនខែមកហើយ ។ប៉ុន្តែគាត់ចាប់ភស្ដុតាងជាក់ស្ដែងមិនទាន់បាន។បុរសជាប្ដីបានបន្តថាៈនៅថ្ងៃកើតហេតុប្រពន្ធគាត់យកលេសមកមើលម្ដាយឈឺនៅឯភ្នំពេញហើយបាននាំកូនស្រីតូចអាយុ៤ឆ្នាំមកជាមួយផងដែរ។ដោយឱកាសហុចឱ្យក៏ឆ្លៀតណាត់ជួបសហាយស្មន់តែម្ដង។ពាក់ព័ន្ធនឹងករណីនេះភាគីខាងស្រីនូវតែប្រកែកយ៉ាងដាច់អហង្ការថាមិនមានទំនាក់ទំនងជាមួយបុរសដូចប្ដីអះអាងនោះទេគ្រាន់តែរាប់អានគ្នាធម្មតាប៉ុណ្ណោះ៕