ព័ត៌មានសន្តិសុខសង្គម

ជនជាតិឥណ្ឌូនេស៊ី២នាក់ ជិះម៉ូតូបុករបងផ្ទះគេស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តព្រះសីហនុ៖ជនជាតិឥណ្ឌូនេស៊ីប្រុស-ស្រី២នាក់ជិះម៉ូតូឌុបគ្នាចុះផ្លូវចំណោតយ៉ាងលឿនជ្រុលទៅបុករបងផ្ទះពលរដ្ឋបណ្តាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់។
អ្នកភូមិបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅម្តុំវត្តលើ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុកាលពីម៉ោង១០ព្រឹកថ្ងៃទី២១ ខែតុលា។ជនជាតិឥណ្ឌូនេស៊ី២នាក់នេះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ពូកគេជិះម៉ូតូឌុបគ្នាចុះផ្លូវចំណោតយ៉ាងលឿនជ្រុលទៅបុករបងផ្ទះគេបណ្តាលឱ្យខាងស្រីស្លាប់និងប្រុសរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកពិនិត្យនិងធ្វើកោសល្យវិច្ច័យហើយបានបញ្ជាក់ថាពិតជាបង្កគ្រោះថ្នាក់ដោយខ្លួនឯងមែន ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *