ព័ត៌មានសន្តិសុខសង្គម

សពស្ត្រីម្នាក់គេឃើញអណ្ដែតទឹកទន្លេសាប ក្នុងខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ពលរដ្ឋបានប្រទះឃើញសពស្ត្រីម្នាក់អណ្តែតទឹកទន្លេសាបបង្កការភ្ញាក់ផ្អើលស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា។
សមត្ថកិច្ចបានឱ្យដឹងថា សពស្ត្រីអណ្តែតទឹកនេះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេព្រោះមិនមានអត្តសញ្ញាណប័ណ្ណជាប់ខ្លួន។គេមានអាយុប្រហែលជាង៣០ឆ្នាំពាក់អាវយឺតពណ៌គគីរ-ខោវខូវប៊យពណ៌ខៀវជើងវែង-កម្ពស់១ម៉ែត្រ៦០សម្បុរ ស។
មន្ត្រីដដែលបានបន្តថា មុនពេលកើតហេតុប្រជានេសាទបានប្រទះឃើញសពស្ត្រីម្នាក់អណ្ដែតទឹកហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ច។ភ្លាមៗនោះនគរបាលជំនាញផ្នែកចក្ខុរាជធានីភ្នំពេញចុះមកស្រង់យកសពស្ត្រីខាងលើឡើងលើគោកដើម្បីពិនិត្យ។
ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានបញ្ជាក់ថា ការស្លាប់ស្ត្រីរូបនេះដោយការលង់ទឹកមិនមែនជាករណីឃាតកម្មទេ។បច្ចុប្បន្នសាកសពត្រូវបានកម្លាំងសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោម ដើម្បីរង់ចាំក្រុមគ្រួសារមកទទួល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *