Uncategorized

ប៉េអឹមបញ្ជូនខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

 

ព្រះសីហនុ​៖ កម្លាំងនៃ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀនកងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ ពីរ​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់នូវ​សារធាតុ​ញៀន ទៅ​តុលាការដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់កាលពីរសៀល ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០។
មន្ត្រី​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ បានឱ្យដឹងថាៈ ជនសង្ស័យ ចំនួន​ពីរ​នាក់ នោះ​មាន ៖ ឈ្មោះ កង វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បកប្រែ​ភាសា​ចិន ស្នាក់នៅ​រោងចក្រ ឥដ្ឋការ៉ូ ភូមិ​អូរ​ត្រាវ ឃុំ​អណ្តូង​ថ្ម​,។ឈ្មោះ សុះ រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ នេសាទ ស្នាក់នៅ​ភូមិ​បន្ទាយ​ប្រិ​យ៍ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​នៅពេល​ឃាត់ខ្លួន ជនសង្ស័យ​ពីរ​នាក់​នេះ សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​មាន ម្សៅ​ស​ថ្លា ចំនួន​៤​កញ្ចប់​, ទូរស័ព្ទដៃ ចំនួន​១​គ្រឿង​, នាឡិកាដៃ ១​គ្រឿង​, ពិល​ឆ្លុះ ១ និង ដែកកេះ ១ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *