បន្ទាយមានជ័យ៖ក្មេងប្រុសអាយុ៤ឆ្នាំដែលលង់ទឹកអូរព្រំដែនបាត់ខ្លួន៤ថ្ងៃមុននៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតនោះបានរកសពឃើញហើយកាលពីរសៀលថ្ងៃទី៧ ខែកញ្ញា។អ្នកប្រទះឃើញដោយមានក្លិនស្អុយនៅចម្ងាយប្រមាណជាង១.០០០ម៉ែត្រពីកន្លែងកើតហេតុ។
មន្ត្រីការពារព្រំដែនបានឱ្យដឹងថា ក្មេងប្រុសអាយុ៤ឆ្នាំបានលង់ទឹកអូរព្រំដែនបាត់ខ្លួនកាលពីរសៀលថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២២។ក្មេងប្រុសរងគ្រោះឈ្មោះ ឡៃ ម៉េងស៊ី អាយុ៤ឆ្នាំរស់ភូមិសង្កាត់ខាងលើ។មុនកើតហេតុក្មេងបានតាមបងប្រុសអាយុជាង១០ឆ្នាំទៅស្ទូចត្រីជាមួយមិត្តភក្តិ៤ទៅ៥នាក់ទៀត។ពេលនោះស្រាប់តែក្មេងតូចបានរអិលជើងធ្លាក់ចូលទឹកអូរហើយបងក៏បានស្រែកឱ្យអ្នកជិតខាងជួយតែជួយមិនទាន់ក៏លិចចូលទឹកបាត់តែម្តង៕