ព័ត៌មានសន្តិសុខសង្គម

ជនបរទេសទំនងស្រវឹងស្រា បើករថយន្តបុកផាស្អេបឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ៖បុរសបរទេសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនជ្រុលទៅបុកផាស្អេបក្រឡាប់ផ្ងារជើងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវលេខ១៥៤ ក្បែរផ្សារកណ្តាល ក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញកាលពីរំលងអធ្រាត្រចូលថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២២។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងបុរសម្នាក់បានបើកផាស្អេប តាមផ្លូវលេខ១៥៤ ពីលិចទៅកើត។មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាព្រូសផ្លាកលេខ ភ្នំពេញ2BI-6218 បើកបរដោយបុរសបរទេសសង្ស័យស្រវឹងស្រាបើកបញ្រ្ចាស់ទិសយ៉ាងលឿន។
រថយន្តនេះបានបុកជាមួយផាស្អេបពេញទំហឹងប៉ើងក្រឡាប់ផ្ងារជើងបណ្តាលឱ្យបុរសជាម្ចាស់ រងរបួសធ្ងន់ធ្ងរ។រីឯតៃកុងរថយន្តបង្កបានឡើងផាស្អេបផ្សេងទៀតចេញទៅបាត់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *