ព័ត៌មានសន្តិសុខសង្គម

បញ្ជូនមេក្លោងនិងបក្ខពួក១០នាក់ ករណីគ្រឿងញៀនទៅតុលាការ

រតនគីរី៖កម្លាំងនគរបាលខេត្តនៅថ្ងៃទី១២ ខែសីហានេះបានបញ្ជូនមេខ្លោងនិងបក្ខពួកប្រុសស្រីចំនួន១០នាក់ករណីជួញដូរគ្រឿងញៀនទៅតុលាការដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងជំនាញបានចាប់មនុស្សប្រុសស្រីចំនួន១០នាក់ពាក់ព័ន្ធគ្រឿងញៀនកាលពីរសៀលថ្ងៃទី១០ ខែសីហានៅបន្ទប់ជួលក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ជនសង្ស័យភេទស្រី៤នាក់ ឈ្មោះមាសស្រីមុំ-ឈ្មោះមឿនមុំ-ឈ្មោះព្រេះចំប៉ី-ឈ្មោះជូរមុំ។ភេទប្រុស៦នាក់ឈ្មោះ ថាញ់ វាសនា-ឈ្មោះ វ៉ាន់សុធានី-ឈ្មោះមណ្ឌលសិលា-ឈ្មោះជឿង អ៊ី-ឈ្មោះអានស៊ីដេត-ឈ្មោះពេជ្រសុភា។ពួកគេមានអាយុពី១៨ដល់៥៣ឆ្នាំរស់នៅភូមិអូរកន្ទិលសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
វត្ថុតាងដែលសមត្ថកិច្ចបានដកហូត មេតំហ្វេតាមីនអាយចំនួន១០ថង់-លុយខ្មែរចំនួន១៤០.០០០រៀល-ថង់ច្រកនិងសម្ភារសេពមួយចំនួន-ម៉ូតូ៤គ្រឿង-ទូរសព្ទ៥គ្រឿង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *