ព័ត៌មានសន្តិសុខសង្គម

រន្ទះបាញ់បុរសម្នាក់ ពេលកំពុងបើកកាណូតទៅទិញឥវ៉ាន់

កំពង់ឆ្នាំង៖បុរសម្នាក់បើកកាណូតចេញពីផ្ទះទៅទិញឥវ៉ាន់ត្រូវរន្ទះបាញ់ធ្លាក់ចូលទៅក្នុងទឹកទន្លេនៅភូមិសេះស្លាប់ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងកាលពីល្ងាចថ្ងៃទី១១ ខែសីហា។
លោក វរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឈួន ឆៃ អាយុ ២១ឆ្នាំរស់នៅភូមិសេះស្លាប់ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។បុរសរងគ្រោះបានបើកបាឡាស្មាច់មកទិញឥវ៉ាន់លុះដល់កន្លែងខាងលើក៏ត្រូវរន្ទះបាញ់បណ្ដាលឱ្យធ្លាក់ទឹកស្លាប់តែម្តង។
ក្រោយកើតហេតុ អាជ្ញាធរភូមិឃុំ និងមន្ត្រីមណ្ឌលសុខភាព ឃុំប្រឡាយនាំគ្នាមុជរាវរកឃើញសពលើកដាក់លើទូកនិងពិនិត្យមានសភាពជាំខ្មៅ។ក្រោយ ធ្វើកោសល្យវិច្ច៏យរួចក៏ធ្វើកំណត់ហេតុប្រគល់សាកសពឱ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *