Uncategorized

រដ្ឋបាលខេត្តសៀមរាបថ្លែងអំណរគុណសម្ដេចតេជោហ៊ុនសែន

 

សៀមរាប​:រដ្ឋបាល​ខេត្តសៀមរាប ថ្លែងអំណរគុណ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​​កម្ពុជា ដែល​បានប្រកាស​សម្រេច​កញ្ចប់​ថវិកា ចំនួន ១៥០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ស្ថាបនា​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ខេត្តសៀមរាប​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

រដ្ឋបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់​និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តសៀមរាប​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានប្រកាស​សម្រេច​កញ្ចប់​ថវិកា ចំនួន ១៥០​លាន​ដុល្លារ ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​សុក្រ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០ សម្រាប់​ស្ថាបនា​ផ្លូវ ចំនួន ៣៨​ខ្សែ ក្នុង​ខេត្តសៀមរាប​។
រដ្ឋបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តូចធំ​ដែលមាន​ចំនួន ៣៨ ខ្សែ ដែល​គ្រោង​នឹង​សាងសង់​នៅក្នុង​ទី​រួម​ខេត្ត​នេះ​នឹង​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​នៅក្រោយ​ជំងឺ​កូ​វីដ​១៩​។ ជាមួយគ្នានេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នឹង​ផ្តល់​កិ​ត្ត​យស​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​នេះ ហើយ​សង្ឃឹមថា​នៅ​ចុងឆ្នាំ​២០២១ យើង​នឹងមាន​ផ្លូវ​ស្អាត​ក្នុង​ទឹកដី​អង្គរ​អច្ឆរិយៈ​នេះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *