ព័ត៌មានសន្តិសុខសង្គម

បើកឡើងសួនចែកផ្លូវ នឹងបុកបង្គោលភ្លើងឲ្យបាក់ រថយន្តបង្កខ្ទេចខ្ទីផ្នែកមុខ

ភ្នំពេញ៖បុរសម្នាក់ទំនងស្រវឹងស្រាបើករថយន្តយ៉ាងលឿនឡើងខឿនសួនចែកផ្លូវនិងបុកបង្គោលភ្លើងបាក់១ដើមហើយរថយន្តខ្ទេចផ្នែកមុខទាំងស្រុងតែមិនប៉ះពាល់ជីវិតមនុស្សទេ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវលេខ១០០៣ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២២។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាកFord Raptor បានដោះផ្លាកលេខចេញក្រោយកើតហេតុ។រថយន្តនេះបានធ្វើដំណើរតាម ផ្លូវលេខ១០០៣ ពីត្បូងទៅជើងយ៉ាងលឿនស្រាប់តែរេចង្កូតទៅឡើងខឿនសួនចែកផ្លូវនិងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម។ចំណែករថយន្តខ្ទេចមួយកំណាត់មុខតែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។
បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍បានចុះពិនិត្យនិងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ នគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *