ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថចាប់ប្ដីកាប់ប្រពន្ធ៤ពូថៅ ឲ្យរងរបួសធ្ងន់នៅខេត្តសៀមរាប

សៀមរាប៖កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានតាមចាប់បុរសជាប្តីដែលបានកាប់ប្រពន្ធចំនួន៤ពូថៅឱ្យរបួសធ្ងន់។ករណីនេះបានកើតឡើងនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាបកាលពីវេលាថ្ងៃត្រង់ថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ទូច សុខា អាយុ ៦៣ ឆ្នាំនៅភូមិដូតន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានយកពូថៅកាប់ទៅលើប្រពន្ធឈ្មោះ លី ហឿន អាយុ ៦៩ឆ្នាំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បណ្តាលឱ្យរបួសធ្ងន់ត្រង់ក្បាល៤ពូថៅ ចំលើថ្ងាស់២ពូថៅនិងចំពីលើក្បាល២ពូថៅត្រូវបានគេជួយដឹកទៅសង្គ្រោះបន្ទាន់។
មន្ត្រីដដែបានបន្តថា ក្រោយពីកាប់ប្រពន្ធរួចជនសង្ស័យបានជិះម៉ូតូម៉ូតូគេចខ្លួនដោយយកទាំងពូថៅទៅជាមួយផង។បន្ទាប់ពីទទួលព័ត៌មានខាងលើកម្លាំងកងរាជអាវុធហត្ថក្រុង/ខេត្តសៀមរាបតាមចាប់ជនដៃដល់បាននៅឃុំកំពង់ស្គូវ ស្រុកក្រឡាញ់ខេត្តសៀមរាប។
មូលហេតុដែលកើតឡើងដោយសារប្តីប្រពន្ធនេះរស់នៅមិនចុះសម្រុងគ្នាតែងតែមានទំនាស់ពាក្យសម្តីឈ្លោះគ្នាជាញឹកញាប់។បច្ចុប្បន្នជនដៃដល់បានឃាត់ខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តហើយបានកសាងសំណុំរឿង នឹងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *