ព័ត៌មានជាតិ

ជម្រុញឲ្យថ្នាក់ក្រោមជាតិបោះឆ្នោតមានភាពត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ

កំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជម្រុញការរៀបចំទាំងសកម្មភាព និងឯកសារនានា ដើម្បីគាំទ្រឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។
បោះឆ្នោតមានភាពត្រឹមត្រូវ យុត្តិធម៌ ស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ ការថ្លែងជម្រុញនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។
អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធឱ្យមានភាពទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចតួនាទីរបស់ខ្លួន។គឺត្រូវទទួលនូវអ្វីដែលខ្លួនបានអនុវត្ត មិនថាខុស ឬក៏ត្រូវ គឺត្រូវទទួលយកទាំងអស់ កុំទទួលយកតែត្រូវ ហើយអ្វីដែលខុសរុញទៅឱ្យអ្នកដទៃ ។
លោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តីព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត ព្រមទាំង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូប៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *