ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនក្រុមសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនក្រុមជនសង្ស័យជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនព្រមទាំងប្រដាប់ដោយអាវុធ ចំនួន៦នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ។

គួររំលឹកផងដែរកាលវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញ

(ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដោយមានការសម្របសម្រួលពី លោក សុិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញាទាំងខេត្ត បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបនៅ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១ នៅចំណុច តាមបណ្តោយផ្លូវលំជិតស្ពាន ៧មករាសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន៧កញ្ចប់។ គោលដៅទី២ នៅចំណុច ភូមិទួលសុទិន ឃុំអង្គពពែ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ១នាក់និងថ្នាំញៀន១កញ្ចប់។ គោលដៅទី៣ នៅចំណុច មុខផ្សារដើមរកា តាមបណ្តោយផ្លូវជាតិលេខ

៣ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀន២កញ្ចប់និងរថយន្ត១គ្រឿង។

និងគោលដៅទី៤ នៅចំណុច ក្បែស្តុបអង្គតាសោម តាមបណ្តោយផ្លូវជាតិលេខ៣ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ថ្នាំញៀន ៣កញ្ចប់ និងរថយន្ត១គ្រឿង។

ក្នុងរង្វង់ប្រតិបត្តិការកម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ១៥១.៥១ក្រាម អាវុធខ្លី០២ដើម(ប្រភេទរូឡូនិង CZ75) រថយន្ត ០២គ្រឿង(ម៉ាកRX330 និង CAMRY)។

បច្ចុប្បន្ន ក្រុមជនសង្ស័យ និង វត្ថុតាងចាប់ត្រូវបាននគរបាលបញ្ជូនមកដល់តុលាការ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *