(ភ្នំពេញ)នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោក អនុសេនីយ៍ឯក ប៉ឹង កំរឹត មេបញ្ជាការ វរអន្តរាគមន៍ តំណាងឲ្យ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ទោ សុខ រ៉ានី ដែលបានសម្រាលកូនរួច នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្នុងឱកាសនោះក្រុមការងារបាននាំយកនូវ មី ១កេស, ត្រីខ ២យួរ, ភេសជ្ជៈខារាប៉ាវ ១កេស, ទឹកសុទ្ធ ០២កេស, ពូកកូនក្មេង ០១ កាធុនសម្រាប់មុជទឹកកូនក្មេង ០១, កំប៉ុងទឹកដោះកូនក្មេង ០៦, ឆុតអាវ ០៤, ឆុតមួក ០៤, ស្បៃមុជទឹក ០១ និងថវិកាចំនួន ៥០០,០០០រៀល ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕