ព័ត៌មានសន្តិសុខសង្គម

អ្នកនាំពាក្យ បកស្រាយបុគ្គលស្លៀកពាក់ ឯកសណ្ឋានអាវុធហត្ថក្លែងក្លាយ

ភ្នំពេញ៖បុគ្គលឈ្មោះប៉ុក ដារ៉ាបានស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថហើយបង្ហោះលើសង្គមហ្វេសប៊ុកនោះត្រូវមន្ត្រីអ្នកនាំពាក្យផ្ទៃប្រទេសអះអាងថា ជាអាវុធហត្ថក្លែងក្លាយ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២បានបញ្ជាក់ថា ចំពោះបណ្ដាញសង្គម ហ្វេសប៊ុកគណនីឈ្មោះ “Da Ra” បានផ្សព្វផ្សាយរូបភាព និងការបញ្ចេញមតិមួយចំនួន។ ក្នុងនោះយើងឃើញបុគ្គលនេះ បានស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថផងដែរ។
ករណីនេះសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន បានជ្រាបថា ក្រោយពីស្រាវជ្រាវ និងបានស្តាប់ចម្លើយឈ្មោះ ប៉ុក ដារ៉ា ជំនាញបានបញ្ជាក់ថា បុគ្គលនេះមិនមាននៅក្នុងបញ្ជីគ្រប់គ្រងចំនួនទ័ពរបស់កងរាជអាវុធហត្ថទេ ។ចំណែកឯអត្តសញ្ញាណបណ្ណនាយទាហាននៃកងយោធពលខេមរភូមិន្ទលេខ៩ស១១ធ ៨៧៣៧ ដែលមានឈ្មោះ ប៉ុក ដារ៉ា ឋានន្តរសក្តិ អនុសេនីយ៍ឯក អត្តលេខ១៧៨៧៣៣ ចុះថ្ងៃទី៥ ខែ០៨ ឆ្នាំ២០២០ គឺជាឯកសារក្លែងក្លាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *