ព័ត៌មានជាតិ

ថៃបានបញ្ជូនពលករខ្មែរ ជិត៣០០នាក់ ឱ្យអាជ្ញាធរកម្ពុជាវិញ

បាត់ដំបង៖កម្លាំងនគរបាល,កងខេមរភូមិន្ទការពារព្រំដែននិងក្រុមគ្រូពេទ្យបានទទួលពលករខ្មែរចំនួនជិត៣០០នាក់ពីភាគីថៃឱ្យវិលត្រឡប់ទៅស្រុកកំណើតវិញ។
សមត្ថកិច្ចបានឱ្យដឹងថា ការប្រគល់ទទួលពលករនេះបានធ្វើឡើងនៅច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀងខេត្តបាត់ដំបងកាលពីថ្ងៃទី៤ ខែកុម្ភ:ឆ្នាំ២០២២។ពលករខ្មែរទាំងអស់ចំនួន២៨៤នាក់។ក្នុងនោះស្រី១០៩នាក់,ក្មេង៣៨នាក់និងកុមារី២០នាក់ដែលពួកគាត់បានឆ្លងដែនទៅធ្វើពលករនៅប្រទេសថៃជាយូរមកហើយដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវទើបអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ។
ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សជាលទ្ធផល អវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់។ដោយឡែកពលករចំនួន៥០នាក់,ស្រី២២នាក់,ក្មេង៦នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ស្រុកសំពៅលូន។ រីឯពលករដែលមានបណ្ណចាក់វ៉ាក់សាំងរួចមានចំនួន២៣៤នាក់។ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងឱ្យក្មេងអាយុ៥ឆ្នាំដល់១៨ឆ្នាំចំនួន១៦នាក់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *