រតនគិរី៖បុរស២នាក់ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារប្រើឧបករណ៍ឆក់ត្រីក៏ភ្លាត់ស្នៀតឆក់ស្លាប់និងរបួសខ្លួនឯង។
នគរបាលស្រុកវើនសៃបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅត្រង់អូរកាចូន ស្ថិតក្នុងភូមិកាចូនលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរីកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។បុរសដែលស្លាប់ឈ្មោះស៊ីន ប៊ុនយី អាយុ៣៣ឆ្នាំ ជនជាតិទំពួនជាទាហាននៅអង្គភាពវរ៨៤ឈរជើងនៅ អូរតាង៉ាវក្នុងខេត្តស្ទឹងត្រែងបានស្លាប់ ។
បុរសរងរបួសធ្ងន់ឈ្មោះ ទិន គី អាយុ២៨ឆ្នាំ ជនជាតិទំពួនជាកសិករ កំពុងសង្រ្គោះនៅមណ្ឌលសុខភាពកាចូន។ក្រោយកើតហេតុកម្លាំងជំនាញ គ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យនិងធ្វើកោសល្យវិច័យ ដោយនៅដងខ្លួនមិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេហើយ បានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារក្បាលដុំឆក់ត្រីឆ្លងចរន្តភ្លើងបណ្តាលឱ្យឆក់ខ្លួនឯង៕