Uncategorized

ផ្នែករដ្ឋបាលព្រៃឈើឆែបនិងអាវុធហត្ថស្រុកចាប់រថយន្តដឹកឈើខុសច្បាប់១គ្រឿង

 

​ព្រះវិហា​រ៖លោក​សេង​លាង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បានឱ្យដឹងថាៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០២០​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ឆែប​ឃាត់​រថយន្ត​ដឹកឈើ​ខុសច្បាប់​ចំនួន​១​គ្រឿង​។​លោក​បាន​បន្តថាៈ​រថយន្ត​នោះ​ម៉ាក​Hyundai​ពណ៌​ស​ចំណុះ​២៥​ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​3F7299​ដឹកជញ្ជូន​ឈើ​អារ​ប្រភេទ​លេខ​២​ផ្តៀក​ចំនួន​៨៤​សន្លឹក​ស្មើនឹង​១,៦៣៨​ម៉ែត្រត្រីគុណ​។​

​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បានឱ្យដឹង​ទៀតថាៈ​ការឃាត់​រថយន្ត​បទល្មើស​នៅ​ចំណុច​UTM:5438611521975​ស្ថិតនៅ​ភូមិ​ឆែប​លិច​ឃុំ​ឆែប​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​ដោយ​គ្មាន​លិខិត​អនុ​ញ្ញា​ត្ត​ដឹកជញ្ជូន​ពី​រដ្ឋបាល​ព្រៃឈើ​ឡើយ​។​អ្នកបើកបរ​ឈ្មោះ​ងិន​សា​រ៉ាវុធ​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​នៅ​ភូមិ​សំរោង​ឃុំ​កំពង់​ប្រណាក​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​

​បន្ទាប់មក​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​យកទៅ​រក្សាទុក​នៅ​ទីបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ឆែប​។​ដោយបាន​ប្រគល់ឱ្យ​លោក​អ៊ុន​ញ៉ុ​ង​មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​ឆែប​ជា​អ្នកទទួល​ថែរក្សា​បណ្តោះអាសន្ន​រង់ចាំ​ការសម្រេច​ពី​ថ្នាក់លើ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *