ព័ត៌មានសន្តិសុខសង្គម

ឡានធំចេញពីផ្លូវលំ បុកឡានតូច ប៉ើងធ្លាក់ប្រឡាយ របួសធ្ងន់៥នាក់

បាត់ដំបង៖រថយន្តធំបើកចេញពីផ្លូវលំបានបុករថយន្តតូចលើផ្លូវជាតិប៉ើងធ្លាក់ចូលប្រឡាយទឹកបណ្តាលឱ្យក្មេងចាស់ប្រុសស្រីជាច្រើននាក់រងរបួសធ្ងន់។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅលើកំលើកំណាត់ផ្លូវហាយវេវាងក្រុងក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃទី ១៩ខែមករាឆ្នាំ២០២២។ដំបូងមានរថយន្តដឹកគ្រឿងចក្រធុនធ្ងន់ម៉ាក ISUZU បើកចេញពីផ្លូវលំ។ ចំណែករថយន្តតូចម៉ាក CAMRY ឆ្លាមបើកបរលើផ្លូវជាតិ។
លុះដល់ត្រង់ផ្លូវបំបែកប្រសប់រថយន្តធំបានបុករថយន្តតូចពេញទំហឹងបណ្តាលប៉ើងធ្លាក់ចូលប្រឡាយទឹកតែម្តង។ចំណែកខាងរថយន្តតូចបានផ្ទុកមនុស្សក្មេងចាស់ប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់ធ្ងរ។ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយព្រោះបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ។
បន្ទាប់ពីកើតហេតុកម្លាំងនគរបាលជំនាញចរាចរណ៍ខេត្តបាត់ដំបងបានយកមធ្យោបាយទាំង២តៅរក្សារទុកដើម្បីហៅភាគីពាក់ព័ន្ធចូលខ្លួនដើម្បីដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *