ព័ត៌មានសន្តិសុខសង្គម

ឆ្លងចរន្តភ្លើង ពីកង់ប្រើអាគុយ បង្កឲ្យឆេះផ្ទះខូចខាតសម្ភារៈជាច្រើន

ភ្នំពេញ៖អគ្គិភ័យបង្កពីការឆ្លងចរន្តអគ្គិសនីពីកង់អាគុយបណ្តាលឱ្យឆេះល្វែងមួយកន្លែងនៅ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៦ ខែមករា។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះយ៉ាន់ វោដាន់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់កង់អាគុយ ។ផ្ទះឆេះប្រភេទសំណង់ ថ្មបេតុងទំហំ៤ម៉ែត្រគុណ១៦ម៉ែត្រជាន់ទី១។ខូចខាតសម្ភារឆេះម៉ូតូប្រើអាគុយចំនួន៣គ្រឿង,កង់អាគុយមួយគ្រឿង,អាគុយចំនួន២,គ្រឿងបន្លាស់មួយចំនួន។
មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីកង់អាគុយកំពុងសាកភ្លើង។អគ្គិភ័យនេះមិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងមានអ្នកគ្រោះថ្នាក់ឡើយ។សមត្ថកិច្ចប្រើប្រាស់រថយន្តបាញ់ទឹក៥គ្រឿងភ្លើងរលត់នៅយប់ថ្ងៃដដែល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *