ព័ត៌មានជាតិ

ពិនិត្យផ្ដល់យោបល់និងអនុម័ត លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២- ២០២៤

 

ព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារនៅថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២១បានប្រជុំសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ស្ដីពីការពិនិត្យផ្ដល់យោបល់និងអនុម័តលើសេចក្ដីព្រាង សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២-២០២៤ របស់ខេត្តព្រះវិហារ។

កិច្ចប្រជុំនេះក្រោមវត្តមានប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ដ អភិបាលក្រុង-ស្រុកទាំង៨ និងមន្ត្រីរាជការនៃមន្ទីរចំណុះខេត្តជាច្រើនរូបទៀត ។

លោក សេង ប៊ុនរឿនប្រធានមន្ទីរផែនការខេត្តបានឱ្យដឹងថា ផ្អែកលើផែនការអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ ២០២០-២០២៤ សេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ ២០២២ ២០២៤នេះ ត្រូវបានរៀបចំឡើងដោយមានការគិតគូរដល់កត្តាចម្បង និងស្ថានភាពជាក់ស្ដែង២សំខាន់ៗ ។គឺការបង្ហាញគម្រោងទិន្នន័យ ដែលមានអាទិភាពខ្ពស់ របស់មន្ទីរវិស័យអង្គភាពជុំវិញខេត្ត ដែលមានចែងក្នុងគោលនយោបាយនៃផែនការអភិវឌ្ឍន៍ខេត្ត រយៈពេល៥ឆ្នាំ ២០២០-២០២៤ ទី០២ ស្ថិតក្នុងតម្រូវការចំណាយទុនសរុប សម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ០៥ឆ្នាំ ២០២០-២០២៤ ។

លោកប្រាក់ សុវណ្ណ បានថ្លែងថា របាយការណ៍វាយតម្លៃការអនុវត្តឆ្នាំ២០២១ បានបង្ហាញច្បាស់លាស់ ពីវឌ្ឍនភាពដែលរដ្ឋបាលខេត្តសម្រេចបាននិងបញ្ហាប្រឈមមួយចំនួន ដែលប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍន៍កន្លងមក ដូច្នេះការងារដោះស្រាយបញ្ហាប្រឈមទាំងនោះ ទាមទារឲ្យមានការប្រឹងប្រែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀត ដើម្បីឲ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងទិសដៅអាទិភាពនានា។

ជាមួយនេះ លោកក៏បានធ្វើការជំរុញទៅដល់អង្គប្រជុំទាំងមូល សូមមេត្តាយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីសម្រេចឲ្យបាននៅគោលដៅទាំងនេះ ហើយបណ្ដាវិស័យទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងគិតគូររៀបចំគម្រោងអាទិភាព នៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំ ២០២២-២០២៤ ដែលជាឆ្នាំទី០៣ អាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្ត និងឆ្នាំបន្តបន្ទាប់ទៀត ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *