ព័ត៌មានជាតិ

មន្ទីរបរិស្ថានចេញសេចក្តីប្រកាស អំពីចំណាត់ការរបស់ខ្លួនលើបុគ្គល ឈ្មោះ ឱក ពុទ្ធី ដែលបានធ្វើសកម្មភាពលក់ដូរដីធ្លី និងរៀបចំលិខិតផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងតំបន់អភិរក្សដោយខុសច្បាប់ ក្នុងចំណុចស្រែពាំង ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសអំពីចំណាត់ការរបស់ខ្លួនលើបុគ្គល ឈ្មោះ ឱក ពុទ្ធី ដែលមានស្វាមីជាជនជាតិអូស្ត្រាលី ដែលបានធ្វើសកម្មភាពលក់ដូរដីធ្លី និងរៀបចំលិខិតផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងតំបន់អភិរក្សដោយខុសច្បាប់ ក្នុងឃុំប្រម៉ោយ។

តាមរយៈសេចក្តីប្រកាសរបស់ខ្លួន មន្ទីរបរិស្ថានបានបញ្ជាក់ថា បុគ្គលឈ្មោះ ឱក ពុទ្ធី ដែលមានស្វាមីជាជនជាតិអូស្ត្រាលី មានទីលំនៅ នៅរាជធានីភ្នំពេញ បានចេញមកទាមទារកាន់កាប់ដីធ្លី ថែមទាំងបានធ្វើសកម្មភាពលក់ដូរដីធ្លី និងរៀបចំ លិខិតផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងតំបន់អភិរក្សដោយខុសច្បាប់ នៅចំណុចស្រែពាំង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាដីព្រៃរបស់រដ្ឋស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសបង្កើតឡើងដោយ ព្រះរាជក្រឹត្យចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលផ្តល់សមត្ថកិច្ចជូនក្រសួងបរិស្ថានគ្រប់គ្រង និងអភិរក្ស។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *