ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងក្រោមឱវាទចុះពិនិត្យស្ថានភាពទឹកជំនន់និងសួរសុខទុក្ខពលរដ្ឋដែលទើបទន្លាសមកពីទួលសុវត្ថិភាព

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ លោកស្នងការរង និងកម្លាំងនគរបាលក្រោមឱវាទ ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅចំនុចផ្លូវវៀងក្រុង ក្នុងភូមិព្រែកជីកឃុំបត់ត្រង់ ស្រុកមង្គលបូរី ដែលទឹកកំពុងហក់ឡើងខ្លាំង ក្រោយពីមានភ្លៀងធ្លាក់ទាំងថ្ងៃ-យប់ ជាបន្តបន្ទាប់មួយរយ:ចុងក្រោយនេះ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចុះសួរសុខទុក្ខនិងសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចជម្លៀសមកស្នាក់នៅទីទួលសុវត្ថិភាពផងដែរ។ លោកក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរស់នៅប្រកបដោយអនាម័យ និង ត្រូវហាមប្រាមកូនតូចៗរបស់លោកអ្នក កុំឲ្យចុះលេងទឹក ព្រោះទឹកកំពង់ជន់លិច វាអាចបង្កឲ្យលង់ស្លាប់បាត់បង់ជីវិតបាន។ បន្ថែមពីលើនេះត្រូវថែរក្សាការពារទ្រព្យសម្បត្តិ វត្ថុមានតម្លៃ និងសត្វចិញ្ចឹមឲ្យបានល្អដោយខ្លួនឯង ក្នុងករណីចាំបាច់ត្រូវរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីជួយអន្តរាគមន៍។គួរបញ្ជាក់ថា គឹតត្រឹមថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋចំនួន៥៤ គ្រួសារហើយ ដែលត្រូវបាននគរបាល និងអាជ្ញាធរចុះជួយសង្គ្រោះ អន្តរាគមន៍ ជម្លៀសចេញពីតំបន់ជន់លិច ឲ្យមកស្នាក់នៅទីទួលមានសុវត្ថិភាពបណ្តោះអាសន្ន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *