Uncategorized

អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តយកអំណោយជូនអ្នកភ្លើងឆេះផ្ទះនិងតូបចំនួន៧គ្រួសារ

 

ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០២០​លោកស្រី​ចឹក​ហេង​អនុប្រធាន​អចិន្ត្រៃយ៍​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​និង​ក្រុមការងារ​បាន​យក​អំណោយ​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ​និង​តូប​ចំនួន​៧​គ្រួសារ​រស់នៅ​ភូមិ​ឆែប​លិច​ឃុំ​ឆែប​លិច​ស្រុក​ឆែប​ខេត្តព្រះវិហារ ។​

នៅក្នុង​ឱកាស​នោះដែរ​លោកស្រី​អនុប្រធាន​អចិន្ត្រៃយ៍​បាន​ចូលរួម​សោកស្តាយ​ជាមួយ​បងប្អូន​ម្ចាស់ផ្ទះ​ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​បណ្តាលឱ្យ​បាត់បង់​ផ្ទះ​និង​ទ្រព្យសម្បត្តិ​។​លោកស្រី​បាន​បន្តថាៈ​សម្ភារ​និង​ថវិកា​ដែល​បាន​ផ្តល់ជូន​នាពេលនេះ​គ្រាន់តែ​ជួយ​សម្រាល​ការលំបាក​របស់​បងប្អូន​មួយគ្រា​ប៉ុណ្ណោះ ។​ក្នុងនោះ​លោកស្រី​បាន​ផ្តាំផ្ញើ​សូមឱ្យ​បងប្អូន​ថែរ​រក្សា​សុខភាព​ត្រូវមាន​អនាម័យ​និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឱ្យបាន​ជាប់​ជាប្រចាំ​ចូលរួម​ការពារ ទប់ស្កាត់​មេរោគ កូ​វីដ​១៩ ។​

​សម្ភារ​ផ្តល់ជូន​រួមមាន​៖​អង្ករ​,​មី​,​ត្រីខ​,​ទឹកស៊ីអ៊ីវ​,​តង់​,​សារុង​,​មុង​,​ភួយ​,​ក្រមា​,​ថវិកា​ចំនួន ១០០.០០០​រៀល ។​គ្រួសារ​ឆេះ​ផ្ទះ​មាន​អង្ករ​,​មី​,​ត្រីខ​,​ស៊ី​អ៊ីវ​,​តង់​,​សារុង​,​មុង​,​ភួយ​,​ក្រមា​,​ធុង​ទឹក​,​កន្ទេល​,​ចានបាយ​,​ចាន​សម្ល​,​ស្លាបព្រា​,​ឆ្នាំងបាយ​-​សម្ល​,​ភួយ​ធំ​,​ថវិកា​២០០.០០០​រៀល​។​
​ថវិកា​សប្បុរសជន​-​លោក សុខ សាន្ត​តារា អភិបាលស្រុក​ឆែប ថវិកា​ចំនួន ៨០០.០០០ រៀល​-​លោក ជាង ភា អាជីវករ ថវិកា​ចំនួន ៧០០.០០០ រៀល​-​លោក មាស ម៉េ​ត អាជីវករ ថវិកា​ចំនួន ៣៥០.០០០ រៀល​លោក ជួប ចិត្ត ថវិកា​ចំនួន​១០០.០០០ រៀល​៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *