ព័ត៌មានសន្តិសុខសង្គម

ភ្លើងឆេះបំផ្លាញផ្ទះអស់ ១៧ខ្នង និងទ្រព្យសម្បត្តិនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ

ភ្នំពេញ៖ភ្លើងបានឆាបឆេះបំផ្លាញផ្ទះអស់១៧ខ្នងម្តុំសំណង់មិនរៀបរយមួយនៅជិតមាត់ទន្លតាមផ្លូវជាតិលេខ៥សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីម៉ោងជាង៨ព្រឹកថ្ងៃទី១០ ខែធ្នូឆ្នាំ២០២១ មានភ្លើងដែលកើតពីការឆ្លងចរន្តអគ្គិសនីបានឆាបឆេះបំផ្លាញផ្ទះអស់១៧ខ្នងជាប្រភេទសំណង់ឈើប្រក់ស័ង្កសី ដែលសង់មិនរៀបរយនៅជិតមាត់ទន្លេ។គ្រោះអគ្គិភ័យនេះបណ្តាលឱ្យឆេះអស់ទាំងស្រុងផ្ទះទំហំ៤គុណ៥ម៉ែត្រចំនួន១២ខ្នង,ផ្ទះទំហំ៧គុណ១៤ម៉ែត្រចំនួន៥ខ្នង,ខូចខាតសម្ភារប្រើប្រាស់និងទ្រព្យសម្បតិ្តជាច្រើន។
ក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សរងគ្រោះទេ។សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៣៥គ្រឿងបាញ់ទឹកអស់៣០គ្រឿងដោយមានអ៊ូប័រជំនួយផ្នែកដងទន្លេចំនួន២គ្រឿងទៀត។ភ្លើងបានពន្លត់អស់ជាង២ម៉ោងក្រោយនៅថ្ងៃដដែល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *