បន្ទាយមានជ័យ៖សមត្ថកិច្ចកម្ពុជាបានចាប់បញ្ជូនជនជាតិថៃចំនួន១៤៣នាក់ឱ្យអាជ្ញាធរថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបន្ទាប់ពីពួកគេចាញ់បោកមេខ្យល់កន្លងទៅ។
មន្ត្រីច្រកទ្វារបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៣ខែធ្នូឆ្នាំ២០២១សមត្ថកិច្ចកម្ពុជានិងថៃរួមមានមន្ត្រីពាក់ព័ន្ធជាច្រើនបានប្រគល់ទទួលជនជាតិថៃចំនួន១៤៣នាក់នៅលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ពួកគាត់ទាំង១៤៣នាក់ក្នុងនោះមានស្រី៥៦នាក់កន្លងមកបានចាញ់បោកមេខ្យល់នាំមកធើ្វការងារនិងស្នាក់នៅខុសច្បាប់។
លោកអេង លីហូស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកផែនជនអន្តោប្រវេសន៍បានឱ្យអ្នកសារព័ត៌មានដឹងថា ជនជាតិថៃជាង១០០នាក់កម្ពុជាប្រគល់ឱ្យសមត្ថកិច្ចថៃវិញ។ អ្នកទាំងនោះបានបញ្ជូនមកពីភ្នំពេញចំនួន១២៣នាក់និងនៅទីក្រុងប៉ោយប៉ែតចំនួន២០នាក់៕