ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកខ្សាច់បើកហើយបត់ ត្រូវរថយន្តទំនើបបុកពេញទំហឹង រួចទៅចូលផ្ទះលក់បាយរបួសធ្ងន់២នាក់

ភ្នំពេញ៖រថយន្តដឹកខ្សាច់បើកហើយបត់ត្រូវរថយន្តទំនើបបុកពេញទំហឹងបណ្តាលឱ្យរថយន្តដឹកខ្សាច់ជ្រុលបុកផ្ទះលក់បាយបង្កឱ្យម្ដាយនិងកូនរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី១០ ខែវិច្ឆិកាឆ្នំា២០២១។មុនកើតហេតុមានរថយន្តបែនដឹកខ្សាច់មួយគ្រឿងបើកតាមផ្លូវជាតិលេខ២ ក្នុងពីជើងទៅត្បូង។
ពេលនោះរថយន្តបែនបានបត់ឆ្វេងក៏មានរថយន្តទំនើបម៉ាកមែរសឺដេសផ្លាកលេខកម្ពុជា K.SARUN6 បុកពេញទំហឹងហើយរថយន្តដឹកខ្សាច់ជ្រុលទៅបុកផ្ទះលក់បាយ-ម្ហូបមួយកន្លែងបណ្ដាលឱ្យកូនស្រីនិងម្តាយរងររបួសធ្ងន់។
បន្ទាប់មកសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅនគរបាល ចរាចរណ៍រាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *