ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនមេខ្យល់និងពលរដ្ឋ៣០នាក់ ប្រុងលួចឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ៖កម្លាំងការពារព្រំដែនបានឃាត់ខ្លួនមេខ្យល់ដែលជាអ្នកនាំផ្លូវនិងពលរដ្ឋខ្មែរ៣០នាក់ប្រុងលួចឆ្លងដែនទៅប្រទេសថៃ។សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងការពារព្រំដែនគោកលេខ៨១៥ សហការជាមួយយោធាស្រុកម៉ាឡៃកាលពីនៅថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២១ បានឃាត់ខ្លួនមេខ្យល់ម្នាក់ជាអ្នកនាំផ្លូវនិងពលរដ្ឋខ្មែរ៣០នាក់ប្រុងលួចឆ្លងដែនទៅប្រទេសថៃ។ការឃាត់ខ្លួននៅម្តុំភូមិឣភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានបន្តថា ប្រជាពលរដ្ឋខ្មែរ៣០នាក់ក្នុងនោះមានស្រី១៥នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅថៃ ត្រូវបានកម្លាំងឃាត់ខ្លួនយកមកសាកសួរនិងឱ្យពួកគាត់ធ្វើកិច្ចសន្យារួច ប្រគល់ទៅនគរបាល ស្រុកម៉ាឡៃ ចាត់ការតាមនីតិវិធី ។បុរសជាមេខ្យល់ឈ្មោះហៀត ហាក់ អាយុ ២៩ឆ្នាំជាមួយសម្ភារ-ម៉ូតូ១គ្រឿង-ទូរសព្ទ១គ្រឿង-និងកាំបិត១ដើម។តាមការសាកសួរជននេះ បានសារភាពថា ខ្លួនបាននាំមនុស្សឆ្លងដែនខុសច្បាប់២លើករួចមកហើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *