ព័ត៌មានសន្តិសុខសង្គម

ចាប់អ្នករត់ផាស្អាប់ម្នាក់ ប្រើកាំបិតចាក់ចិនឲ្យរបួសធ្ងន់ រួចគេចខ្លួនទៅសៀមរាប

 

ព្រះសីហនុ៖ ដោយមានបទបញ្ជាពីឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១កម្លាំងនគរបាលខេត្តបានសហការជាមួយនគរបាលក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្តសៀមរាប។
សមត្ថកិច្ចបានតាមចាប់ជនសង្ស័យម្នាក់ជាអ្នករត់ផាស្អាប់ពីបទប្រើហិង្សាដោយ យកកាំបិតចាក់លើចិនម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរក្នុងក្រុងព្រះសីហនុ រួចហើយគេចខ្លួនដល់ខេត្តសៀមរាប។
លោក ជួន ណារិន្ទ បានឱ្យដឹងទៀតថា អំពើហិង្សានេះកើតឡើងកាលពីទៀបភ្លឺថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២១ នៅមុខសណ្ឋាគារស៊ីហ៊ូ ស្ថិតនៅក្រុម២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ជនរងគ្រោះឈ្មោះ CHEN JIALI ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន បានជួលផាស្អាប់ជិះជាមួយមិត្តស្រីចេញពីឆ្នេរអូឈើទាល។
លុះមកដល់ចំណុចកើតហេតុ ក៏កើតមានជម្លោះជាមួយអ្នកបើកផាស្អាប់ ។ពេលនោះអ្នកបើកផាស្អាប់ បានចាក់ទៅលើជនរងគ្រោះចំត្រង់ពោះផ្នែកខាងឆ្វេងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី។បច្ចុប្បន្នកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យថៃខាងក្នុងក្រុងព្រះសីហនុ បន្ទាប់មកជនសង្សយ័បានគេចខ្លួនទៅខេត្តសៀមរាប ។

ក្រោយការស្រាវជ្រាវតាមជំនាញ នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កម្លាំងជំនាញបានចាប់ជនសង្ស័យ ឈ្មោះ ថង សម្បត្តិ អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ នៅម្តុំបេនរថយន្តក្រុង បុរីសៀងណាំ ក្នុងក្រុងសៀមរាប រួចបញ្ជូនមកនគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្ត ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *