ព័ត៌មានសន្តិសុខសង្គម

រថយន្តគេចពីម៉ូតូទៅបុករថយន្ត២គ្រឿង រួចបើកគេចខ្លួនបាត់

ភ្នំពេញ៖ រថយន្តមួយគ្រឿងបានបើកយ៉ាងលឿនគេចពីម៉ូតូរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្ត២គ្រឿងទៀតចតនៅមុខផ្ទះពេញទំហឹង។ចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីម៉ោងជិត១០យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ ។រថយន្តរងគ្រោះទាំង២គ្រឿង ទី១ម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2AY-2248 និងមួយគ្រឿងទៀត ម៉ាកព្រូសដូចគ្នា ពណ៌ផ្ទៃមេឃ ដែលពាក់ផ្លាកលេខ ភ្នំពេញ 2BB -7824។
បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ឲ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ដើម្បីងាយស្រួលសមត្ថកិច្ចស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាព ដើម្បីតាមស្រាវជ្រាវ រករថយន្តបង្កយកមកដោះស្រាយគ្នានៅពេលក្រោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *