Uncategorized

ម៉ូតូបុកជាមួយរថយន្តស្លាប់២នាក់របួសធ្ងន់ម្នាក់នៅស្រុកព្រះនេត្រព្រះ

 

​បន្ទាយមានជ័យ​៖​មន្ត្រីនគរបាល​២​នាក់​រួម​ដំណើរ​និង​យុវជន​ម្នាក់​ជិះ​ម៉ូតូ​MSX​បាន​ស្លាប់​និង​រងរបួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​បុក​ជាមួយ​រថយន្ត​ធំ​ដឹក​អេដចាយ​នៅ​ស្រុក​ព្រះនេត្រព្រះ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦​ត្រង់​ភូមិ​រហាល​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ​កាលពី​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០២០​។
​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹង​នៅ​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២០​ថា​៖​មុន​កើតហេតុ​មាន​ម៉ូតូ​ម៉ាក​HONDAMSX​ពណ៌​ស​ស្លាក​លេខ​បន្ទាយមានជ័យ​1Q2690​។​អ្នកបើកបរ​ឈ្មោះ​យ៉​ត​កាន់​យ៉ា​ភេទ​ប្រុស​អាយុ​២២​ឆ្នាំមាន​អ្នករួមដំណើរ​ចំនួន​២​នាក់​។​ឈ្មោះ​អួ​ង វិសាល ភេទ​ប្រុស​អាយុ ២២​ឆ្នាំ​។
​និង​ឈ្មោះ​សឿត​ជីវិត​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​។​

​ពេលមកដល់​ចំណុចកើតហេតុ​បាន​រ៉េ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ក៏​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ធំ​3A2367​អ្នកបើកបរ​រថយន្ត​ក្ដាប់​អត្តសញ្ញាណ​មិនបាន​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​ទើប​បណ្ដាលឱ្យ​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​កើត​ករណី​គ្រោះថ្នាក់​នេះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *