Uncategorized

ប្រកាសឱ្យអាជីវកម្មទេសចរណ៍៦ប្រភេទប្រើប្រព័ន្ធចុះឈ្មោះភ្ញៀវតាមTELEGRAMBOT

 

ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពី​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​បាន​អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​បូកសរុប​ការងារ​អនុវត្ត​វិធាន សុវត្ថិភាព​ទេសចរណ៍ ជំហាន​ទី​១​សម្រាប់​ដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​១៩​រយៈពេល​១​ខែ​។​អម​ជាមួយនឹង​ការប្រកាស​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធ​ចុះឈ្មោះ​ភ្ញៀវទេសចរ​តាម​TELEGRAMBOT​។​ដែល​បាន​រៀបចំឡើង​នៅ​គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដោយមាន​ការចូលរួម​ពី​អភិបាលរង​ទាំង​២៥​រាជធានី​-​ខេត្ត​រួមទាំង​មន្ត្រី​មន្ទីរ​ទេសចរណ៍ គ្រប់​បណ្តា​ខេត្ត និង​ផ្នែក​ឯកជន​ជាច្រើនរូប​ផងដែរ​។​

​ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩​លើ​ពិភពលោក​នៅតែ​កើនឡើង​ក៏ដូចជា​នៅតែមាន​ការនាំ​ចូលមក​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ប្រ​ព័ទ្ធ​ចុះឈ្មោះ​ភ្ញៀវទេសចរ​តាម​TELEGRAMBOT​។​សម្រាប់​អាជីវកម្ម​ទេសចរណ៍​ចំនួន​៦ ប្រភេទ​ដើម្បី​អនុវត្ត រួមមាន​: ភោជនីយដ្ឋាន​, អាហា​រដ្ឋា​ន​, សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​, រមនីយដ្ឋាន​, សហគមន៍​ទេសចរណ៍​,​ព្រមទាំង​វិស័យ​ដឹកជញ្ជូន​ទេសចរណ៍​ទាំង​ផ្លូវគោក​និង​ផ្លូវទឹក​,​ក្នុង​គោលបំណង​ធានាបាន​នូវ​សុខ​សុ​វត្តិភាព​ប្រជាពលរដ្ឋ ក្នុងការ​បង្ការ​ការពា​រ​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩​។

​ប្រព័ន្ធ​នេះ​អាច​ក្តាប់បាន​ទិន្នន័យ​ភ្ញៀវទេសចរ​ដែល​អញ្ជើញ​ទៅ​ទទួល​សេវាកម្ម​ផ្សេងៗ​ពី​អាជីវកម្ម​ទេសចរណ៍​ទូទាំង​រាជធានី​-​ខេត្ត និង​អាច​ចូលរួម​ក្នុង​យន្តការ​ថែរក្សា​សុ​វត្តិភាព វិធានការ Quarantines ។​ក៏ដូចជា​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​អត្តសញ្ញាណ​ភ្ញៀវទេសចរ​ក្នុងករណី​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ហើយ​រត់គេច​ពី​ការ​Quarantine​ដែល​អាច​នាំឱ្យ​មានការ​ចម្លង​នៅក្នុង​សហគមន៍​។​

​ដើម្បី​បំពេញបន្ថែម​លើ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​និង​បាន​បញ្ជ្រាប​ការផ្សព្វផ្សាយ​អនុវត្ត​ឱ្យដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ដែលជា​ការឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​អ្វី​ដែលជា​សុខភាព​និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ជាសំខាន់​ស្របតាម​អនុសាសន៍​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ដែល​លោក​តែងតែបាន​រំលឹក​ដាស់តឿន​ថា កុំឱ្យ​យក​ជីវិត​របស់​ប្រជាពលរដ្ឋ​ទៅលេង​សើច ឱ្យសោះ​៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *