ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យម្នាក់ តាមប្រព័ន្ធGPS ករណីលួចម៉ូតូនិស្សិត

ភ្នំពេញ៖កម្លាំងនគរបាលព្រហ្មទណ្ឌសហការជាមួយម្ចាស់ម៉ូតូបានតាមចាប់ជនសង្ស័យម្នាក់តាមប្រព័ន្ធGPSករណីលួចម៉ូតូនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកងកាលពីម៉ោងជាង៣ទៀបភ្លឺចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។
ជនសង្ស័យឈ្មោះ កុល សុគន្ធ ហៅពេជ្រ អាយុ២៦ ឆ្នាំ នៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន មានសារធាតុញៀនក្នុងខ្លួន។ ចំណែកម្ចាស់ម៉ុតូឈ្មោះ ប៉ិច ហៃតុង អាយុ២០ឆ្នាំ នៅ ស្រុកកៀនស្វាយ ខេត្ដកណ្ដាលជានិស្សិត ។វត្ថុតាង-ម៉ូតូម៉ាក CRF ពាក់ផ្លាកលេខ ភ្នំពេញ 1IT.6089 របស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បី កសាងសំណុំរឿងបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *