ព័ត៌មានសន្តិសុខសង្គម

ចាប់រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿង នៅស្រុកសែនជ័យ

ព្រះវិហារ៖ លោក ទី សុវិន្ទថាល់ ព្រះរាជអាជ្ញាអមតុលាការខេត្តព្រះវិហារ បានដឹកនាំកម្លាំងចុះ ចាប់រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់ ជាប់ខេត្ត ៤ គឺ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ និងខេត្តក្រចេះ។ចាប់បាននៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារកាលពីវេលា ទៀបភ្លឺចូលថ្ងៃទី៤ខែសីហាឆ្នាំ២០២១។

ប្រភពបានឱ្យដឹងថា ពេលដែលលោកព្រះរាជអាជ្ញាខេត្ត ចុះចាប់រថយន្តដឹកឈើនោះក្រុមគេ បានមកបិទផ្លូវរថយន្តលោកព្រះរាជអាជ្ញាខេត្ត ដើម្បីរារាំងកិច្ចការសមត្ថកិច្ច នៅក្នុងការប្រដេញស្ទាក់ចាប់ រថយន្តដឹកជញ្ជូនឈើល្មើសច្បាប់ ដែលគេសង្ស័យថា ឈើទាំងនោះ ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនចេញ ពីតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់។ រថយន្តដឹកឈើល្មើសច្បាប់ ប្រភេទកែច្នៃ១គ្រឿង ព្រមទាំងរឹបអូសបានប្រភេទឈើអាររាប់សិបដុំ និងសន្លឹក ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *