ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុកអ្នកដើរឲ្យស្លាប់ ហើយធ្លាក់ចូលប្រឡាយទឹក

ភ្នំពេញ៖រថយន្តដឹកទំនិញបើកលឿនជ្រុលទៅបុកបុរសម្នាក់ដើរឆ្លងផ្លូវបណ្តាលឱ្យស្លាប់ហើយរថយន្តធ្លាក់ចូលប្រឡាយទឹកឯតៃកុងរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតតាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី៣ខែ សីហា ឆ្នាំ២០២១។ជនរងគ្រោះដែលស្លាប់អាជ្ញាធរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។ចំណែករថយន្តបង្កបានរេចង្កូតធ្លាក់ផ្លូវចូលក្នុងទឹកប្រឡាយ រីឯតៃកុងគេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅនគរបាល ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *