ព័ត៌មានជាតិ

អាជ្ញាធរខេត្តនិងមន្ត្រីបរិស្ថាន ដឹកនាំកម្លាំងល្បាតដែនជម្រកសត្វព្រៃព្រះរកា

ព្រះវិហារ៖ លោកស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ,លោកមាស ញឹមអនុប្រធានមន្ទីរបរិស្ថានបានដឹកនាំកម្លាំងចម្រុះចុះល្បាតក្នុងព្រៃរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែកក្តដាឆ្នាំ២០២១។បេសកកម្មនេះដើម្បីតាមស្វែងរកមុខសញាក្រុមឧក្រិដ្ឋកម្មដែលតែងចូលលួចកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់អភិរក្សព្រៃព្រះរកា។

លោកមាសញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តបានឱ្យដឹងនៅថ្ងៃទី៣០ខែកក្តដានេះថា គោលដៅដែលកម្លាំងសមត្ថកិច្ចចុះល្បាតនេះគឺចាប់ពីស្នាក់ការចល័តលេខ៩១ទៅដល់ត្រពាំងឬស្សីធំ។កម្លាំងរបស់លោកចុះល្បាតនៅលើកទី១ក្នុងថ្ងៃទី២៨ខែកក្តាឆ្នាំ២០២១ក្រោយសម្រាកក្នុងព្រៃ១យប់លោកក៏បានដឹកនាំកម្លាំងល្បាតបន្តទៀតក្នុងថ្ងៃទី២។

ថ្ងៃទី២៩ខែកក្តដាកម្លាំងដើរល្បាតដោយចាប់ពីអូរតាឯករហូតដល់កូនភ្នំ ក្នុងថ្ងៃតែមួយ។លោកមាស ញឹមបានបន្តថា កម្លាំង មិនបានជួបករណីបទល្មើសនោះឡើយដោយលោកថា កក្តា២យ៉ាងដែលធ្វើឱ្យកម្លាំងមិនបានជួបករណីបទល្មើសនោះដោយទី១គឺរដូវនេះភ្លៀងជោគជាំផងនោះ។ដូច្នេះករណីបទល្មើសវាមិនសូវជាមានទេដោយគោយន្តដែលគេចូលទៅដឹកគឺដឹកមិនរួចទើបក្រុមឈ្មួញទាំងនោះគេមិនសូវ ទៅកាប់ឬក៏អារឈើក្នុងព្រៃនេះ។
កក្តាទី២គឺបណ្តាលមកពីបែកការដោយពួកគេជាអ្នករកស៊ីបទល្មើសស៊ើបការបានដឹងជាមុនថាកម្លាំងត្រូវចុះល្បាតនៅក្នុងតំបន់គោលដៅខាងលើទើបពួកគេនៅសំងំឈឹង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *