ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តដួលបោកក្បាលស្លាប់

កណ្តាល៖បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមរីឯរថយន្តបានបើករត់បាត់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវ១០៥ជិតស្តុបតាលន់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីយប់ថ្ងៃទី ៨ខែ កក្កដាឆ្នាំ ២០២១ ។សពឈ្មោះ អ៊ីស្រស់ ភេទប្រុស អាយុ៤២ នៅខាងរដ្ឋាករទឹក មានស្រុកកំណើតនៅ ភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។
ប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូតាមផ្លូវ១០៥មកដល់ជិតស្តុបតាលន់ក៏បានប៉ះជាមួយរថយន្តមិនចាំម៉ាកក៏ដួលបោកក្បាលស្លាប់តែម្តង។ចំណែករថយន្តបានបន្តល្បឿនទៅមុខគេចខ្លួនបាត់។
ក្រោយមកសមត្ថកិច្ច ជំនាញចរាចរណ៍បានចុះមកយកម៉ូតូរងគ្រោះទៅរក្សាទុកនិងឱ្យក្រុមគ្រួសារជនរងគ្រោះដាក់ពាក្យបណ្តឹងដើម្បីងាយស្រួលតាមរករថយន្តបង្កមកទទួលខុសត្រូវ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *