ព័ត៌មានសន្តិសុខសង្គម

គ្រោះធម្មជាតិកើតឡើងនៅ២កន្លែងផ្សេងគ្នា ក្នុងស្រុកសូនិគមស្លាប់៣នាក់

សៀមរាប៖រន្ទះបាញ់ចំមនុស្សស្លាប់២នាក់និងដើមឈើរលំសង្កត់រោងចាំស្រែស្លាប់ម្នាក់ដែលគ្រោះធម្មជាតិនេះនៅពីរកន្លែងផ្សេងគ្នា។ករណីនេះកើតឡើងនៅភូមិសំរោង ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាបកាលពីយប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០២១។
មន្ត្រីនគរបាលស្រុកសូទ្រនិគមបានឱ្យដឹងថា៖នៅយប់ថ្ងៃទី៦មានករណីរន្ទះបាញ់មនុស្សស្លាប់២នាក់ឈ្មោះ ពុធ ធ ភេទប្រុស អាយុ ៣៧ឆ្នាំទីលំនៅភូមិគោកចាន់ឃុំដានរុនស្រុកសូទ្រនិគម និងឈ្មោះ ពុធ ថាន់ ភេទប្រុស អាយុ៣៣ឆ្នាំអ្នកទាំង២ជាបងប្អូនបង្កើត។
មន្ត្រីដដែលបានបន្តថា៖ជនរងគ្រោះបើកត្រាក់ទ័រទៅភ្ជួររដី ដើម្បីដាំដំឡូង នៅចម្ការរបស់ខ្លួន ស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ។ ប៉ុន្តែនៅម៉ោងកើតហេតុ ដោយសារមេឃភ្លៀងខ្លាំង ក៏នាំគ្នាចងតង់ដើម្បីជ្រកភ្លៀង។ ខណៈពេលកំពុងជ្រកភ្លៀង ស្រាប់តែរន្ទះបាញ់ស្លាប់ទាំង ២នាក់ តែម្ដង ។
ដោយឡែកករណីមួយទៀត បានកើតឡើងនៅយប់ថ្ងៃដដែល ព្រោះតែដើមឈើមួយដើម បានរលំសង្កត់ខ្ទមអ្នកចាំស្រែបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ។សពជនរងគ្រោះឈ្មោះ ដា វណ្ណា ហៅម៉ាប់ ភេទប្រុស អាយុ ១៥ ឆ្នាំ នៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *