Uncategorized

យុវជនកម្មករម្នាក់ធ្លាក់ពីលើអគារកម្ពស់២០ជាន់បណ្ដាលឲ្យស្លាប់

 

ភ្នំពេញ​៖​កម្មក​សំណង់​ម្នាក់​បាន​ធ្លាក់​ពីលើ​អគា​ខុន​ដូ​មួយកន្លែង​កម្ពស់​២០​ជាន់​មក​ដី​ណ្ដា​ល​ឱ្យស្លាប់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​អគារ​ខុន​ដូ​មួយកន្លែង​ដែល​កំពុង​សាងសង់​នៅតាម​បណ្ដោយ​ផ្លូវ​៣២២​ក្រុម​៨​ភូមិ​៨​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១​ខណ្ឌ​បឹង​កេងកង​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​។​
​ជនរងគ្រោះ​ដែល​ដែល​ធ្លាក់​ពីលើ​អគា​ខុន​ដូ​ស្លាប់​មានឈ្មោះ​នី​មី​នុ​ន​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរបរ​កម្មក​សំណង់​មាន​ស្រុកកំណើត​នៅ​ភូមិ​ប្រនាគ​ឃុំ​ចើ​ង​ដើ​ង​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​។​មុន​កើតហេតុ​គេ​បានឱ្យដឹងថា​ទីតាំង​ខុន​ដូ​ដែល​កំពុង​សាងសង់​ខាងលើ​គឺមាន​គម្រោង​កម្ពស់​២១​ជាន់​។​តែ​បច្ចុប្បន្ន​បាន​សាងសង់​បាន​កម្ពស់​២០​ជាន់​ហើយ​។​ខណៈពេលដែល​ជនរងគ្រោះ​កំពុងតែ​បំពេញការងារ​នៅ​ជាន់​ទី​២០​។​

​ជនរងគ្រោះ​គាត់​បានមក​ឈរ​នៅ​រាន​ជណ្តើរយន្ត​មាន​កម្មករ​ផ្សេងៗ​ចូលក្នុង​ជណ្តើ​ហើយ​បាន​បិទទ្វារ​ចុច​ជណ្តើរ​ចុះមក​ក្រោម​នៅសល់​ជនរងគ្រោះ​នៅ​ខាងលើ​ក៏​ធ្លាក់​ពីលើ​នៃ​អគារ​កម្ពស់​ជាន់​ទី​២០​មក​ខាងក្រោម​ទាក់​ទៅនឹង​ខ្សែភ្លើង​ហើយក៏​បាន​ធ្លាក់​បន្ត​មក​ជង់​លើ​របង​ដែក​ស័ង្កសី​ខ្ទាត​មកក្រោម​ធ្លាក់​មកដល់​ដី​បណ្ដាលឱ្យ​ការពិត​ស័ង្កសី​តែម្ដង​។​ដោយឡែក​ជនរងគ្រោះ​បាន​រងរបួស​បែកក្បាល​ផុង​លលា​បាក់​ចង្កេះ​ស្លាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *