កំពង់ស្ពឺ៖កម្លាំងនគរបាលស្រុកសំរោងទងបានបញ្ជូនក្រុមលេងល្បែងស៊ីសង៨នាក់ទៅតុលាការនៅរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២១នេះបន្ទាប់ពីសមត្ថកិច្ចព័ទ្ធចាប់ខ្លួនក្នុងភូមិសន្តិភាពឃុំតាំងក្រូចស្រុកសំរោងទងខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចស្រុកសំរោងទងបានបញ្ជាក់ថា៖ក្រោយពីបង្ក្រាបអ្នកប្រមូលផ្តុំលេងល្បែងស៊ីសងអាប៉ោងរួចមកបាននាំយកមកធ្វើតេសកូវីដ១៩អវិជ្ជមានទាំង៨នាក់។រួចបញ្ជូនទៅតុលាកាតែម្តងរួមទាំងវត្ថុតាងរថយន្តពីរគ្រឿងម៉ាក LX 470ពាក់ផ្លាកលេខភ្នំពេញ2K8017។រថយន្តម៉ាកលិចស៊ីសRX330ពាក់ផ្លាកលេខភ្នំពេញ2AY3118និងម៉ូតូ៤គ្រឿងព្រមទាំងប្រាក់២.២០០.០០០រៀលមេអាប៉ោងប្រើតេលឡេរ៧គ្រាប់។ជនសង្ស័យ១-ឈ្មោះ អ៊ុយ សុផាតអាយុ៦៣ឆ្នាំ២,ឈ្មោះ យ៉ង តាំង ភេទស្រី អាយុ៤០ឆ្នាំ៣,ឈ្មោះ ណេន នីអាយុ៤២ឆ្នាំ៤,ឈ្មោះ ម៉ី វីន ភេទស្រី អាយុ៤៣ឆ្នាំ៥,ឈ្មោះ សៀម ម៉េងអាយុ៤២ឆ្នាំ៦,ឈ្មោះ ង៉ែត សំណាងអាយុ៣៧ឆ្នាំ៧,ឈ្មោះ ប៉ឹម សារុនអាយុ៣៥ឆ្នាំ៨,ឈ្មោះ ស៊ីម ថុងអាយុ៤១ឆ្នាំ។
អ្នកទាំង៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗពេលកំពុងលេងល្បែងអាប៉ោង ព្រមទាំងនាំគ្នាប្រមូលផ្តុំខុសបំរាមរបស់រាជរដ្ឋាភិបាលបញ្ហាកូវីដ-១៩៕