ព័ត៌មានសន្តិសុខសង្គម

បុរស០៣នាក់បណ្ដើរម៉ូតូតាមផ្លូវត្រូវរថយន្តបុកស្លាប់០២នាក់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖បុរស៣នាក់ជិះម៉ូតូ១គ្រឿងពេលអស់សាំងនាំគ្នាបណ្តើរត្រូវរថយន្តបើកបុកស្លាប់២នាក់។ហេតុការណ៍កើតឡើងនៅ ខាងលិចជញ្ចីងថ្លឹងកូនដំរី ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី៣០ខែមេសា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ អៀង ម៉េងលីអាយុ២៧ឆ្នាំនិងឈ្មោះ អាង ធឿន អាយុ៣៦ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ចំណែកម្នាក់ទៀតដើរទៅរកទិញសាំងបានរួចផុតពីគ្រោះថ្នាក់។
សមត្ថកិច្ចបានបន្តថា៖ជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវ១គ្រឿងអត់ផ្លាកលេខពេលត្រឡប់មកផ្ទះវិញក្រោយឆ្លុះកង្កែបពេលយប់។ជិះមកដល់លើផ្លូវជាតិ ម៉ូតូអស់សាំង ឱ្យម្នាក់ដើរទៅរកទិញសាំងឯម្នាក់បណ្តើរ ម្នាក់ទៀតរុញពីក្រោយ។ស្រាប់រថយន្តមួយគ្រឿងម៉ាកតូយូតាស៊ីណា ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2T-2327បានបុកមនុស្ស២នាក់ប៉ើងខ្ទាតធ្លាក់ពីថ្នល់ទាំងមនុស្សនិងម៉ូតូ ។ អ្នកបើកបររថយន្តក្រោយពីបង្កហេតុបានដោះផ្លាកលេខរថយន្តរត់គេចខ្លួនបាត់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *