ព្រះវិហារ៖នៅព្រឹកថៃ្ងទី២៧ ខែមេសា ឆ្នាំ២០២១លោកប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ និងលោកទ្បុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ចើញទៅចាក់វ៉ាក់សាំងជាលើកទី២នៅមន្ទីរពេទ្យបង្អែក ១៦មករាក្នុងក្រុង ព្រះវិហារ។អញ្ចើញទៅចាក់វ៉ាក់សាំងជាលើកទី២ នាពេលនោះ ក៏មានវត្តមានអស់លោកជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការមួយចំនួន។
ខេត្តព្រះវិហារ ក៏ដូចជាបណ្តាខេត្តផ្សេងៗទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ទទួលបាននូវវ៉ាក់សាំងការពារកូវីដ១៩ និងបានចាក់ជូនដល់ថ្នាក់ដឹកនាំ កងកម្លាំងទាំង៣ មន្ត្រីសុខាភិបាល និងអ្នកសាព័ត៌មាន បានរួចរាល់ទាំងពីរលើកគ្រប់ៗគ្នាបាននិងកំពុងបន្តចាក់ជូន ដល់មន្ត្រីរាជការទាំង៨ ក្រុងស្រុកទូទាំងខេត្តព្រះវិហារ។
នៅក្នុងឱកាសដែលលោកប្រាក់ សុវណ្ណ និងលោកទ្បុង សុវណ្ណ បានអញ្ចើញចាក់វ៉ាក់សាំងការពារកូវីដ១៩លើកទី២លោកក៏បាននាំយកនូវថវិកាមួយចំនួនជូនដល់ក្រុមគ្រូពេទ្យនាឱកាសនោះផងដែរ៕