តាកែវ៖កម្លាំងជំនាញនគរបាលស្រុកគិរីវង់សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោសុខសំណាងស្នងការនគរបាលខេត្តតាកែវនៅព្រឹកថ្ងៃទី៦ខែមេសាឆ្នាំ២០២១បានចុះដុតបំផ្លាញចោលដំណាំកញ្ឆា៦កន្លែង។
លោកវរសេនីយ៍ឯក យុគ សារ៉ាត់អធិការនគរបាលស្រុកគិរីវង់បានឱ្យដឹងថា៖កម្លាំងរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន៦ទីតាំង។ស្ថិតអាងស្តុកទឹកស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ២៦៤ម៉ែត្រការ៉េ ។បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវស្វែងរកម្ចាស់ អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕