ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ចោរករណីឆក់កាបូបពីស្ត្រីម្នាក់នៅតាមទីសាធារណៈ

ភ្នំពេញ៖ជនសង្ស័យបានឆក់កាបូបពីស្ត្រីម្នាក់នៅមុខសមត្ថកិច្ចដែលកំពុងយាមកន្លែងសតាឡីស័កត្រង់សួនច្បារឃ្លាំងសាំងហើយព្យាយាមបើកម៉ូតូរត់រហូតចាប់ខ្លួនបានម្តុំមុខក្លោងទ្វាចូលផ្សារសាមគ្គី ត្រូវប្រជាពលរដ្ឋទប់កំហឹងមិននាំគ្នាស្វាគមន៍យ៉ាងចាស់ដៃ។ហេតុការណ៍នេះ នៅ ក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវកាលពីរសៀលថ្ងៃទី៦ខែមេសាឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថាខណៈដែលគាត់អង្គុយយាមកន្លែងសតាឡីស័កឮសំឡេងស្ត្រីម្នាក់ជិះម៉ូតូធូដេពណ៌ខ្មៅគ្មានផ្លាកលេខជនសង្ស័យគេចប៉ះរថយន្តមួយគ្រឿងបណ្ដាលឱ្យដួល ត្រូវបានប្រជាពលរដ្ឋចាប់បាន ។សមត្ថកិច្ចវាយខ្នោះយកមកប៉ុស្តិ៍រួចបញ្ជូនទៅអធិការខណ្ឌឬស្សីកែវបន្តភ្លាមៗ និងដកហូតបានម៉ូតូជនសង្ស័យមួយគ្រឿងម៉ាកស្កុបពីពណ៌សពាក់ផ្លាកលេខភ្នំពេញ1IM-4560ជាវត្ថុតាងដែលជិះធ្វើសកម្មភាព។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំជនរង គ្រោះទៅដាក់ពាក្យបណ្ដឹងអធិការខណ្ឌឬស្សីកែវ ដើម្បីដាក់បន្ទុក និងកសាងសុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *